​ អ៊ីរ៉ង់​ បញ្ជាក់ហេីយថា បទឈប់បាញ់បណ្ដោះអាសន្ន​ មិនមានន័យថា បញ្ចប់សង្គ្រាមនោះទេ

តេអេរ៉ង់៖ អ៊ីរ៉ង់បានបញ្ជាក់ហេីយថា បទឈប់បាញ់បណ្ដោះអាសន្នជាមួយអាមេរិករយៈពេល​ ២សប្ដាហ៍​ មិនមានន័យថាបញ្ចប់សង្គ្រាមនោះទេ ដោយរង់ចាំការចរចាលើព័ត៌មានលម្អិត នៃផែនការ ១០ ចំណុចរបស់ខ្លួន។ វានៅតែស្ថិតក្នុងចម្ងល់នៅឡេីយ​ ថាតេីសង្គ្រាមនៅមជ្ឈឹមបូព៌ា​ នឹងឈានទៅរកការបញ្ចប់ឬយ៉ាងណា​ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់​ រយៈពេលពីរសប្តាហ៍។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា ការសម្រេចចិត្តរបស់លោកគឺ អាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ ចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព។ លោក ត្រាំ បានលេីកឡេីងថា «ហេតុផលសម្រាប់ការធ្វើដូច្នេះគឺថា យើងបានសម្រេច និងលើសពីគោលបំណងយោធាទាំងអស់រួចហើយ ហើយនៅឆ្ងាយណាស់ជាមួយនឹងកិច្ចព្រមព្រៀងច្បាស់លាស់ ទាក់ទងនឹងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា»។ លោកបានបន្ដថា «យើងបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាជាមូលដ្ឋានដែលអាចដំណើរការបានសម្រាប់ចរចា»។​ លោក ត្រាំ បានពិពណ៌នាអំពីការផ្អាករយៈពេលពីរសប្តាហ៍ថាជាបទឈប់បាញ់ទ្វេភាគី។ សំណើបទឈប់បាញ់នេះត្រូវ បានផ្តល់ដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ ដោយមានគោលបំណងផ្តល់ ពេលវេលាសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។ នៅថ្ងៃអង្គារ លោក សារីហ្វ … Continue reading ​ អ៊ីរ៉ង់​ បញ្ជាក់ហេីយថា បទឈប់បាញ់បណ្ដោះអាសន្ន​ មិនមានន័យថា បញ្ចប់សង្គ្រាមនោះទេ