កប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ត្រូវបានសហរដ្ឋអាមេរិក ស្ទាក់ចាប់ និងរឹបអូស
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កងកម្លាំងអាមេរិក បានស្ទាក់ចាប់ និងរឹបអូសកប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិ អ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមគេច ពីការបិទផ្លូវរបស់ខ្លួន នៅក្នុងឈូងសមុទ្រអូម៉ង់។ លោក ដូណាល់ ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ថ្ងៃនេះ កប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះ TOUSKA ដែលមានប្រវែងជិត ៩០០ ហ្វីត និងមានទម្ងន់ស្ទើរតែស្មើនឹងនាវាផ្ទុកយន្តហោះ បានព្យាយាមឆ្លងកាត់ការបិទផ្លូវកងទ័ពជើងទឹករបស់យើង ហើយវាមិនដំណើរការល្អ សម្រាប់ពួកគេទេ”។ លោក ត្រាំ បានបន្ថែមថា នាវាពិឃាតអាមេរិកមួយគ្រឿងបានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយ “បានផ្តល់ការព្រមាន ដ៏ត្រឹមត្រូវដល់ពួកគេឱ្យឈប់”។ “ក្រុមនាវិកអ៊ីរ៉ង់ បានបដិសេធមិនស្តាប់ ដូច្នេះកប៉ាល់កងទ័ព ជើងទឹករបស់យើងបានបញ្ឈប់ពួកគេភ្លាមៗដោយបំផ្ទុះបន្ទប់ម៉ាស៊ីន។ ឥឡូវនេះ កងម៉ារីនអាមេរិកមានសិទ្ធិកាន់កាប់កប៉ាល់នេះ”។ យោងតាមរបាយការណ៍ ព័ត៌មានថ្មីៗបំផុត អ៊ីរ៉ង់ បានវាយប្រហារនាវាយោធាអាមេរិក ដើម្បីសងសឹកចំពោះការរឹប អូសនាវារបស់ខ្លួនរបស់សហរដ្ឋអាមេរិក។ មុននេះ ទីស្នាក់ការកណ្តាល … Continue reading កប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ត្រូវបានសហរដ្ឋអាមេរិក ស្ទាក់ចាប់ និងរឹបអូស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed