ព័ត៌មានអន្តរជាតិ

កប៉ាល់ដឹកទំនិញ​ ដែលមានទង់ជាតិអ៊ីរ៉ង់​មួយគ្រឿង​ ត្រូវបានសហរដ្ឋអាមេរិក​ ស្ទាក់ចាប់ និងរឹបអូស

ញូវយ៉ក៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា កងកម្លាំងអាមេរិក​ បានស្ទាក់ចាប់ និងរឹបអូសកប៉ាល់ដឹកទំនិញ​ ដែលមានទង់ជាតិ អ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមគេច ពីការបិទផ្លូវរបស់ខ្លួន នៅក្នុងឈូងសមុទ្រអូម៉ង់។

លោក ដូណាល់​ ត្រាំ​ បានសរសេរនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ថ្ងៃនេះ កប៉ាល់ដឹកទំនិញ​ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះ TOUSKA ដែលមានប្រវែងជិត ៩០០ ហ្វីត និងមានទម្ងន់ស្ទើរតែស្មើនឹងនាវាផ្ទុកយន្តហោះ បានព្យាយាមឆ្លងកាត់ការបិទផ្លូវកងទ័ពជើងទឹករបស់យើង ហើយវាមិនដំណើរការល្អ​ សម្រាប់ពួកគេទេ”។

លោក ត្រាំ បានបន្ថែមថា នាវាពិឃាតអាមេរិកមួយគ្រឿងបានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយ “បានផ្តល់ការព្រមាន ដ៏ត្រឹមត្រូវដល់ពួកគេឱ្យឈប់”។ “ក្រុមនាវិកអ៊ីរ៉ង់​ បានបដិសេធមិនស្តាប់ ដូច្នេះកប៉ាល់កងទ័ព ជើងទឹករបស់យើងបានបញ្ឈប់ពួកគេភ្លាមៗដោយបំផ្ទុះបន្ទប់ម៉ាស៊ីន។ ឥឡូវនេះ កងម៉ារីនអាមេរិកមានសិទ្ធិកាន់កាប់កប៉ាល់នេះ”។

យោងតាមរបាយការណ៍ ព័ត៌មានថ្មីៗបំផុត អ៊ីរ៉ង់​ បានវាយប្រហារនាវាយោធាអាមេរិក ដើម្បីសងសឹកចំពោះការរឹប អូសនាវារបស់ខ្លួនរបស់សហរដ្ឋអាមេរិក។

មុននេះ ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បានព្រមានថា ខ្លួននឹង ឆ្លើយតបក្នុងពេលឆាប់ៗនេះ​ ចំពោះចោរសមុទ្រប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Press TV របស់អ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top