បរទេស៖ ប្រទេសឥណ្ឌា និងស្រីលង្កា បានធ្វើកិច្ចពិភាក្សាស្តីពីការបង្កើតបំពង់បង្ហូរប្រេង ដែលតភ្ជាប់ប្រទេសអាស៊ីខាងត្បូង ទាំងពីរនេះជាមួយគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា លោក Vikram Misri រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានមានប្រសាសន៍ថា ការពិភាក្សាកាលពីថ្ងៃអាទិត្យរវាងអនុប្រធានាធិបតី C. P. Radhakrishnan និងប្រធានាធិបតីស្រីលង្កា Anura Kumara Dissanayake ក៏បានធ្វើឡើងទៅលើចំណងទ្វេភាគី គម្រោងលំនៅដ្ឋាន និងបញ្ហាទាក់ទងនឹងឧស្សាហកម្មនេសាទនៃប្រទេសទាំងពីរផងដែរ។ លោក Misri បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “គំនិតផ្តួចផ្តើមមួយចំនួន ដែលកំពុងដំណើរការពីភាគីឥណ្ឌា និងសំណើមួយចំនួន ដែលត្រូវបានពិភាក្សារួចហើយ រវាងប្រទេសទាំងពីរ ជាពិសេសគម្រោងទាក់ទងនឹងមជ្ឈមណ្ឌលថាមពលនៅ Trincomalee និងសំណើភ្ជាប់រវាងឥណ្ឌា និងស្រីលង្កាតាមរយៈបំពង់បង្ហូរប្រេង”។ លោក Misri បានបន្ថែមថា ការពិភាក្សាលើគម្រោងបំពង់បង្ហូរប្រេង ដែលក៏ពាក់ព័ន្ធនឹងប្រទេសអារ៉ាប់រួមផងដែរ បានបន្តចាប់តាំងពីឆ្នាំ ២០២៣។ សូមជម្រាបថា ប្រទេសស្រីលង្កា ឥណ្ឌា និងអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កើតបំពង់បង្ហូរប្រេង ដែលតភ្ជាប់ប្រទេសជិតខាង … Continue reading ប្រទេសឥណ្ឌា និងស្រីលង្កា ពិភាក្សាលើការបង្កើតបំពង់បង្ហូរប្រេងដែលតភ្ជាប់ប្រទេសអាស៊ីខាងត្បូងទាំងពីរនេះជាមួយគ្នា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed