ប្រទេសឥណ្ឌា និងស្រីលង្កា ពិភាក្សាលើការបង្កើតបំពង់បង្ហូរប្រេងដែលតភ្ជាប់ប្រទេសអាស៊ីខាងត្បូងទាំងពីរនេះជាមួយគ្នា
បរទេស៖ ប្រទេសឥណ្ឌា និងស្រីលង្កា បានធ្វើកិច្ចពិភាក្សាស្តីពីការបង្កើតបំពង់បង្ហូរប្រេង ដែលតភ្ជាប់ប្រទេសអាស៊ីខាងត្បូង ទាំងពីរនេះជាមួយគ្នា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា លោក Vikram Misri រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានមានប្រសាសន៍ថា ការពិភាក្សាកាលពីថ្ងៃអាទិត្យរវាងអនុប្រធានាធិបតី C. P. Radhakrishnan និងប្រធានាធិបតីស្រីលង្កា Anura Kumara Dissanayake ក៏បានធ្វើឡើងទៅលើចំណងទ្វេភាគី គម្រោងលំនៅដ្ឋាន និងបញ្ហាទាក់ទងនឹងឧស្សាហកម្មនេសាទនៃប្រទេសទាំងពីរផងដែរ។
លោក Misri បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “គំនិតផ្តួចផ្តើមមួយចំនួន ដែលកំពុងដំណើរការពីភាគីឥណ្ឌា និងសំណើមួយចំនួន ដែលត្រូវបានពិភាក្សារួចហើយ រវាងប្រទេសទាំងពីរ ជាពិសេសគម្រោងទាក់ទងនឹងមជ្ឈមណ្ឌលថាមពលនៅ Trincomalee និងសំណើភ្ជាប់រវាងឥណ្ឌា និងស្រីលង្កាតាមរយៈបំពង់បង្ហូរប្រេង”។
លោក Misri បានបន្ថែមថា ការពិភាក្សាលើគម្រោងបំពង់បង្ហូរប្រេង ដែលក៏ពាក់ព័ន្ធនឹងប្រទេសអារ៉ាប់រួមផងដែរ បានបន្តចាប់តាំងពីឆ្នាំ ២០២៣។
សូមជម្រាបថា ប្រទេសស្រីលង្កា ឥណ្ឌា និងអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងខែមេសា ឆ្នាំ២០២៥ ដើម្បីបង្កើតបំពង់បង្ហូរប្រេង ដែលតភ្ជាប់ប្រទេសជិតខាង អាស៊ីខាងត្បូងទាំងពីរ និង ដើម្បីបង្កើតឃ្លាំងស្តុកប្រេង Trincomalee ។ កិច្ចព្រមព្រៀងនេះផ្តល់ នូវការអភិវឌ្ឍមជ្ឈមណ្ឌល ថាមពលដោយឥណ្ឌា និងអារ៉ាប់រួមផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
