អ៊ីរ៉ង់ថា បានត្រៀមខ្លួនរួចហើយ ទាំងសម្រាប់ការប្រយុទ្ធ និងការចរចា

បរទេស៖ អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែអ៊ីរ៉ង់ ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ដើម្បីបន្តប្រយុទ្ធ នេះបើតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីក្រុងមូស្គូ លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខ មួយជាមួយ RT ដោយអះអាងថា សាធារណរដ្ឋអ៊ីស្លាមមិនដែលជាភាគីដែលបោះបង់ចោលផ្នែកការទូតនោះទេ ទោះបីជាមានការចាក់ពីក្រោយ ខ្នងម្តងហើយម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក Jalali បានប្រាប់ RT កាលពីថ្ងៃព្រហស្បតិ៍ថា “គោលនយោបាយទូទៅ របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺថា ប្រសិនបើភាគីម្ខាងទៀតមានឆន្ទៈចរចា យើងនឹងចរចា ហើយប្រសិនបើពួកគេចង់បានសង្គ្រាម យើងនឹងប្រយុទ្ធ”។ ឯកអគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងតេហេរ៉ង់មិនដែល “ក្បត់” ឬ ចាកចេញពីតុចរចាទេ ដែលផ្ទុយពីឥរិយាបថរបស់ទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Kazem Jalali ថា “នៅក្នុងកំណត់ត្រារបស់ប្រធានាធិបតីអាមេរិក មានការហែកចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ហើយមានការវាយប្រហារពីរលើកប្រឆាំងនឹងយើង ខណៈពេលដែលការចរចាកំពុងដំណើរការ”។ សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក … Continue reading អ៊ីរ៉ង់ថា បានត្រៀមខ្លួនរួចហើយ ទាំងសម្រាប់ការប្រយុទ្ធ និងការចរចា