វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានចាត់ទុកការរឹបអូសកប៉ាល់អឺរ៉ុបពីរគ្រឿង ដោយកម្លាំងរបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ថាជាការរំលោភលើបទឈប់បាញ់ ដែលបានពង្រីករបស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់នោះទេ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ។ លោកស្រីបានឧ្យដឹងនៅលើបណ្ដាញសារព័ត៌មាន Fox News ថា “ទាំងនេះមិនមែនជាកប៉ាល់ របស់សហរដ្ឋអាមេរិកទេ។ ទាំងនេះមិនមែនជាកប៉ាល់ របស់អ៊ីស្រាអែលនោះទេ ។ ទាំងនេះជាកប៉ាល់អន្តរជាតិពីរគ្រឿង” ។ លោកស្រី Leavitt បានលេីកឡេីងថា “កប៉ាល់ទាំងពីរនេះ ត្រូវបានចាប់យកដោយទូកកាំភ្លើងល្បឿនលឿន។ អ៊ីរ៉ង់ បានផ្លាស់ប្តូរពីកងទ័ពជើងទឹក ដ៏សាហាវបំផុតនៅមជ្ឈិមបូព៌ា ទៅជាក្រុមចោរសមុទ្រឥឡូវនេះ ។ ពួកគេមិនមានការគ្រប់គ្រងលើច្រកសមុទ្រនោះទេ។ នេះគឺជាចោរសមុទ្រ ដែលយើងកំពុងមេីលឃើញ”។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាន្យដឹងកាលពីព្រឹកថ្ងៃពុធថា ខ្លួនបានរឹបអូសនាវាពីរគ្រឿង «ដែលត្រូវបានចោទប្រកាន់ថា កំពុងដំណើរការដោយគ្មានការអនុញ្ញាតត្រឹមត្រូវ រំលោភលើបទប្បញ្ញត្តិម្តងហើយម្តងទៀត និងរៀបចំប្រព័ន្ធរុករក»។ IRGC ក៏បានកំណត់គោលដៅលើនាវាមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រិកឈ្មោះ Euphoria កាលពីថ្ងៃពុធ ដែលជា «នាវារំលោភបំពាន» ទីបី … Continue reading លោក ដូណាល់ ត្រាំ មិនចាត់ទុកថា ការរឹបអូសកប៉ាល់របស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ជាការរំលោភលើ បទឈប់បាញ់នោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed