លោក ដូណាល់ ត្រាំ មិនចាត់ទុកថា ការរឹបអូសកប៉ាល់របស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ជាការរំលោភលើ បទឈប់បាញ់នោះទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានចាត់ទុកការរឹបអូសកប៉ាល់អឺរ៉ុបពីរគ្រឿង ដោយកម្លាំងរបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ថាជាការរំលោភលើបទឈប់បាញ់ ដែលបានពង្រីករបស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់នោះទេ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ។
លោកស្រីបានឧ្យដឹងនៅលើបណ្ដាញសារព័ត៌មាន Fox News ថា “ទាំងនេះមិនមែនជាកប៉ាល់ របស់សហរដ្ឋអាមេរិកទេ។ ទាំងនេះមិនមែនជាកប៉ាល់ របស់អ៊ីស្រាអែលនោះទេ ។ ទាំងនេះជាកប៉ាល់អន្តរជាតិពីរគ្រឿង” ។
លោកស្រី Leavitt បានលេីកឡេីងថា “កប៉ាល់ទាំងពីរនេះ ត្រូវបានចាប់យកដោយទូកកាំភ្លើងល្បឿនលឿន។ អ៊ីរ៉ង់ បានផ្លាស់ប្តូរពីកងទ័ពជើងទឹក ដ៏សាហាវបំផុតនៅមជ្ឈិមបូព៌ា ទៅជាក្រុមចោរសមុទ្រឥឡូវនេះ ។ ពួកគេមិនមានការគ្រប់គ្រងលើច្រកសមុទ្រនោះទេ។ នេះគឺជាចោរសមុទ្រ ដែលយើងកំពុងមេីលឃើញ”។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាន្យដឹងកាលពីព្រឹកថ្ងៃពុធថា ខ្លួនបានរឹបអូសនាវាពីរគ្រឿង «ដែលត្រូវបានចោទប្រកាន់ថា កំពុងដំណើរការដោយគ្មានការអនុញ្ញាតត្រឹមត្រូវ រំលោភលើបទប្បញ្ញត្តិម្តងហើយម្តងទៀត និងរៀបចំប្រព័ន្ធរុករក»។
IRGC ក៏បានកំណត់គោលដៅលើនាវាមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រិកឈ្មោះ Euphoria កាលពីថ្ងៃពុធ ដែលជា «នាវារំលោភបំពាន» ទីបី ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលឥឡូវនេះជាប់គាំងនៅលើច្រាំងសមុទ្រអ៊ីរ៉ង់៕
