លោក ពូទីន បញ្ជាក់ថា លោកខាងលិចកំពុងបាត់បង់ភាពជាអ្នកដឹកនាំ ខណៈដែលឥទ្ធិពលពិភពលោកខាងត្បូង កំពុងងើបឡើង
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា បណ្ដាប្រទេសលោកខាងលិច កំពុងបាត់បង់តំណែងជាអ្នកដឹកនាំរបស់ពួកគេ ហើយកំពុងត្រូវបានជំនួសដោយមជ្ឈមណ្ឌលកំណើនថ្មីៗ ដូចជាប្រទេសនានានៃពិភពលោកខាងត្បូង Global South។ នៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់វេទិកាអន្តរជាតិ Open Dialogue នៅទីក្រុងមូស្គូ លោក ពូទីន បានលេីកឡេីងថា ស្ថាបត្យកម្មពហុប៉ូល និងស្មុគស្មាញជាងមុននៃការអភិវឌ្ឍអន្តរជាតិកំពុងលេចចេញជារូបរាង។ លោកបានលេីកឡេីងថា ប្រទេសដែលពិតជាយល់ និងកោតសរសើរ ចំពោះសារៈសំខាន់នៃអធិបតេយ្យភាពជាតិ កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការអន្តរជាតិ។ លោក ពូទីន ក៏បានកត់សម្គាល់ផងដែរថា បញ្ហាប្រឈមសកលបច្ចុប្បន្នតម្រូវឱ្យមានការឆ្លើយតបសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយប្រទេសទាំងអស់។ លោកបានបន្ថែមថា គំរូអភិវឌ្ឍន៍សកលអាចមានស្ថេរភាព និងមានតែនៅពេលដែលវាផ្អែកលើគោលការណ៍នៃសមភាព និងការគោរពគ្នាទៅវិញទៅមក ខណៈពេលដែលគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed