ព័ត៌មានអន្តរជាតិ

លោក​ ពូទីន បញ្ជាក់ថា លោកខាងលិចកំពុងបាត់បង់ភាពជាអ្នកដឹកនាំ ខណៈដែលឥទ្ធិពលពិភពលោកខាងត្បូង​ កំពុងងើបឡើង

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា បណ្ដាប្រទេសលោកខាងលិច​ កំពុងបាត់បង់តំណែងជាអ្នកដឹកនាំរបស់ពួកគេ ហើយកំពុងត្រូវបានជំនួសដោយមជ្ឈមណ្ឌលកំណើនថ្មីៗ ដូចជាប្រទេសនានានៃពិភពលោកខាងត្បូង​ Global South

នៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់វេទិកាអន្តរជាតិ Open Dialogue នៅទីក្រុងមូស្គូ លោក​ ពូទីន បានលេីកឡេីងថា ស្ថាបត្យកម្មពហុប៉ូល និងស្មុគស្មាញជាងមុននៃការអភិវឌ្ឍអន្តរជាតិកំពុងលេចចេញជារូបរាង។

លោកបានលេីកឡេីងថា ប្រទេសដែលពិតជាយល់ និងកោតសរសើរ​ ចំពោះសារៈសំខាន់នៃអធិបតេយ្យភាពជាតិ កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការអន្តរជាតិ។

លោក​ ពូទីន ក៏បានកត់សម្គាល់ផងដែរថា បញ្ហាប្រឈមសកលបច្ចុប្បន្នតម្រូវឱ្យមានការឆ្លើយតបសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយប្រទេសទាំងអស់។

លោកបានបន្ថែមថា គំរូអភិវឌ្ឍន៍សកលអាចមានស្ថេរភាព និងមានតែនៅពេលដែលវាផ្អែកលើគោលការណ៍នៃសមភាព និងការគោរពគ្នាទៅវិញទៅមក ខណៈពេលដែលគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top