វ៉ាស៊ីនតោន៖ នាវាពិឃាតអាមេរិកលំដាប់ពិភពលោកចំនួនបីគ្រឿង ដែលទើបតែឆ្លងកាត់ច្រកសមុទ្រហ័រមូស មិនបានទទួលរងការខូចខាតនោះទេ ហេីយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយជំរុញឱ្យអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយឱ្យបានឆាប់រហ័ស។ នៅក្នុងសារមួយលេីបណ្ដាញ Truth Social លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ការខូចខាតយ៉ាងធ្ងន់ធ្ងរត្រូវបានធ្វើឡើងចំពោះអ្នកវាយប្រហារអ៊ីរ៉ង់ ហើយបានគំរាមកំហែងថា “ដូចដែលយើងបានផ្តួលឧ្យពួកគេម្តងទៀតនៅថ្ងៃនេះ យើងនឹងផ្តួលពួកគេឱ្យខ្លាំងជាងមុន និងហិង្សាជាងមុននៅពេលអនាគត ប្រសិនបើពួកគេមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ពួកគេឱ្យបានលឿនទេនោះ!”។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានស្ទាក់ចាប់ “ការវាយប្រហាររបស់អ៊ីរ៉ង់ដែលមិនបានបង្កហេតុ” ហើយបានឆ្លើយតបដោយការវាយប្រហារការពារខ្លួន ខណៈដែលនាវាកងទ័ពជើងទឹករបស់ខ្លួនកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ទោះជាយ៉ាងណាក៏ដោយ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានឧ្យដឹងថា ខ្លួនបានសងសឹកប្រឆាំង នឹងនាវាយោធា អាមេរិក ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបានវាយប្រហារនាវា អ៊ីរ៉ង់ពីរគ្រឿងនៅជិតច្រកសមុទ្រហ័រមូស ដោយរំលោភលើបទឈប់បាញ់រវាងប្រទេសទាំងពីរ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed