ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ អះអាងថា គ្មានការ ខូចខាតណាមួយ ដល់នាវាពិឃាត របស់សហរដ្ឋអាមេរិកនោះទេ ហើយជំរុញឱ្យអ៊ីរ៉ង់ ធ្វេីកិច្ចព្រមព្រៀង ឱ្យបានឆាប់បំផុត

វ៉ាស៊ីនតោន៖ នាវាពិឃាតអាមេរិកលំដាប់ពិភពលោកចំនួនបីគ្រឿង ដែលទើបតែឆ្លងកាត់ច្រកសមុទ្រហ័រមូស មិនបានទទួលរងការខូចខាតនោះទេ ហេីយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ដោយជំរុញឱ្យអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយឱ្យបានឆាប់រហ័ស។

នៅក្នុងសារមួយលេីបណ្ដាញ​ Truth Social លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា ការខូចខាតយ៉ាងធ្ងន់ធ្ងរត្រូវបានធ្វើឡើងចំពោះអ្នកវាយប្រហារអ៊ីរ៉ង់ ហើយបានគំរាមកំហែងថា “ដូចដែលយើងបានផ្តួលឧ្យពួកគេម្តងទៀតនៅថ្ងៃនេះ យើងនឹងផ្តួលពួកគេឱ្យខ្លាំងជាងមុន និងហិង្សាជាងមុននៅពេលអនាគត ប្រសិនបើពួកគេមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ពួកគេឱ្យបានលឿនទេនោះ!”។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសហរដ្ឋអាមេរិក​ បានស្ទាក់ចាប់ “ការវាយប្រហាររបស់អ៊ីរ៉ង់ដែលមិនបានបង្កហេតុ” ហើយបានឆ្លើយតបដោយការវាយប្រហារការពារខ្លួន ខណៈដែលនាវាកងទ័ពជើងទឹករបស់ខ្លួនកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស។

ទោះជាយ៉ាងណាក៏ដោយ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានឧ្យដឹងថា ខ្លួនបានសងសឹកប្រឆាំង នឹងនាវាយោធា អាមេរិក ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបានវាយប្រហារនាវា អ៊ីរ៉ង់ពីរគ្រឿងនៅជិតច្រកសមុទ្រហ័រមូស ដោយរំលោភលើបទឈប់បាញ់រវាងប្រទេសទាំងពីរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top