នាវាដឹកប្រេង ដែលគ្រប់គ្រងដោយប្រទេសចិនមួយគ្រឿង ត្រូវបានវាយប្រហារ នៅជិតច្រកសមុទ្រ Hormuz
បរទេស៖ នាវាដឹកប្រេង ដែលគ្រប់គ្រងដោយប្រទេសចិនមួយគ្រឿងត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ, នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយចិន Caixin ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញផែនការ របស់សហរដ្ឋអាមេរិកនៅថ្ងៃនោះដើម្បីជួយនាវាដែលជាប់គាំង ប៉ុន្តែបានផ្អាកវាមួយថ្ងៃក្រោយមក។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែឩសភា ឆ្នាំ២០២៦ថា នេះជាលើកដំបូងដែលនាវាដឹកប្រេងរបស់ប្រទេសចិនត្រូវបានវាយប្រហារ នេះបើយោងតាមមនុស្សម្នាក់ដែលមានចំណេះដឹងអំពីបញ្ហានេះបានប្រាប់ Caixin កាលពីថ្ងៃព្រហស្បតិ៍។ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ ដែលការផ្គត់ផ្គង់ប្រេង និងឧស្ម័ន 20% របស់ពិភពលោកឆ្លងកាត់ បានជាប់គាំងស្ទើរតែទាំងស្រុងចាប់តាំងពីជម្លោះអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ។នាវាដែលមិនបញ្ចេញឈ្មោះបានឆេះ ហើយនាវានេះត្រូវបានសម្គាល់ថា “ម្ចាស់ និងនាវិកចិន” នេះបើយោងតាម Caixin។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed