នាវាដឹកប្រេង ដែលគ្រប់គ្រងដោយប្រទេសចិនមួយគ្រឿង ត្រូវបានវាយប្រហារ នៅជិតច្រកសមុទ្រ Hormuz
បរទេស៖ នាវាដឹកប្រេង ដែលគ្រប់គ្រងដោយប្រទេសចិនមួយគ្រឿងត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ, នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយចិន Caixin ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញផែនការ របស់សហរដ្ឋអាមេរិកនៅថ្ងៃនោះដើម្បីជួយនាវាដែលជាប់គាំង ប៉ុន្តែបានផ្អាកវាមួយថ្ងៃក្រោយមក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែឩសភា ឆ្នាំ២០២៦ថា នេះជាលើកដំបូងដែលនាវាដឹកប្រេងរបស់ប្រទេសចិនត្រូវបានវាយប្រហារ នេះបើយោងតាមមនុស្សម្នាក់ដែលមានចំណេះដឹងអំពីបញ្ហានេះបានប្រាប់ Caixin កាលពីថ្ងៃព្រហស្បតិ៍។
ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ ដែលការផ្គត់ផ្គង់ប្រេង និងឧស្ម័ន 20% របស់ពិភពលោកឆ្លងកាត់ បានជាប់គាំងស្ទើរតែទាំងស្រុងចាប់តាំងពីជម្លោះអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ។
នាវាដែលមិនបញ្ចេញឈ្មោះបានឆេះ ហើយនាវានេះត្រូវបានសម្គាល់ថា “ម្ចាស់ និងនាវិកចិន” នេះបើយោងតាម Caixin។
ប្រែសម្រួលៈ ណៃ តុលា
