អ៊ីស្រាអែល សាងសង់មូលដ្ឋានទ័ព សំងាត់ក្នុងប្រទេសអ៊ីរ៉ាក់ ត្រៀមវាយប្រហារលើទឹកដីអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Wall Street Journal បានរាយការណ៍ថា អ៊ីស្រាអែលបានសាងសង់ទីតាំងយោធា ដោយសម្ងាត់នៅវាលខ្សាច់មួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។ ប្រភពដដែលបាន សរសេរទៀតថា គម្រោងការដ៏អាថ៍ កំបាំងនេះ ធ្វើឡើងដើម្បីគាំទ្រ យុទ្ធនាការផ្លូវអាកាស របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ហើយ ថែមទាំងបានបើកការវាយប្រហារលើកងទ័ពអ៊ីរ៉ាក់ ដែលបានប្រទះរកឃើញទីតាំងនោះផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា មូលដ្ឋាន សម្ងាត់ត្រូវបានបង្កើតឡើងភ្លាមៗ មុនពេលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ចាប់ផ្តើមយុទ្ធនាការយោធារបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈ។ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានដឹងពីការសាងសង់នេះដែរដែលផ្ទុកកងកម្លាំងពិសេសរបស់អ៊ីស្រាអែល បម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ កងទ័ពអាកាសអ៊ីស្រាអែល និងបានរៀបចំក្រុមស្វែងរក និងជួយសង្គ្រោះ ក្នុងករណីអាកាសយានិកអ៊ីស្រាអែល ត្រូវបានបាញ់ទម្លាក់ជាដើម។ គួរឲ្យដឹងដែរថាទីតាំងខាងក្រៅត្រូវ បានលាតត្រដាង ស្ទើរតែនៅដើមខែមីនា បន្ទាប់ពីក្រុមពលរដ្ឋក្នុងស្រុកបានកត់ សម្គាល់ឃើញសកម្មភាពយោធា មិនធម្មតារួមទាំងការហោះហើរឧទ្ធម្ភាគចក្រ ផង ។ បន្ទាប់​មក ទាហាន​អ៊ីរ៉ាក់​បាន​ទៅ​ស៊ើបអង្កេត​កន្លែង​នោះ ប៉ុន្តែ​ត្រូវ​រង​ការ​បាញ់​ប្រហារ​យ៉ាង​ខ្លាំង ។ ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឱ្យ​ទាហាន​អ៊ីរ៉ាក់​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​របួសទៀតផង៕ ប្រែសម្រួល៖ស៊ុនលី