អ៊ីស្រាអែល សាងសង់មូលដ្ឋានទ័ព សំងាត់ក្នុងប្រទេសអ៊ីរ៉ាក់ ត្រៀមវាយប្រហារលើទឹកដីអ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Wall Street Journal បានរាយការណ៍ថា អ៊ីស្រាអែលបានសាងសង់ទីតាំងយោធា ដោយសម្ងាត់នៅវាលខ្សាច់មួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។
ប្រភពដដែលបាន សរសេរទៀតថា គម្រោងការដ៏អាថ៍ កំបាំងនេះ ធ្វើឡើងដើម្បីគាំទ្រ យុទ្ធនាការផ្លូវអាកាស របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ហើយ ថែមទាំងបានបើកការវាយប្រហារលើកងទ័ពអ៊ីរ៉ាក់ ដែលបានប្រទះរកឃើញទីតាំងនោះផងដែរ។
យោងតាមរបាយការណ៍បានឱ្យដឹងថា មូលដ្ឋាន សម្ងាត់ត្រូវបានបង្កើតឡើងភ្លាមៗ មុនពេលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ចាប់ផ្តើមយុទ្ធនាការយោធារបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈ។
សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានដឹងពីការសាងសង់នេះដែរដែលផ្ទុកកងកម្លាំងពិសេសរបស់អ៊ីស្រាអែល បម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ កងទ័ពអាកាសអ៊ីស្រាអែល និងបានរៀបចំក្រុមស្វែងរក និងជួយសង្គ្រោះ ក្នុងករណីអាកាសយានិកអ៊ីស្រាអែល ត្រូវបានបាញ់ទម្លាក់ជាដើម។
គួរឲ្យដឹងដែរថាទីតាំងខាងក្រៅត្រូវ បានលាតត្រដាង ស្ទើរតែនៅដើមខែមីនា បន្ទាប់ពីក្រុមពលរដ្ឋក្នុងស្រុកបានកត់ សម្គាល់ឃើញសកម្មភាពយោធា មិនធម្មតារួមទាំងការហោះហើរឧទ្ធម្ភាគចក្រ ផង ។ បន្ទាប់មក ទាហានអ៊ីរ៉ាក់បានទៅស៊ើបអង្កេតកន្លែងនោះ ប៉ុន្តែត្រូវរងការបាញ់ប្រហារយ៉ាងខ្លាំង ។ ការវាយប្រហារនោះបានធ្វើឱ្យទាហានអ៊ីរ៉ាក់ម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
