ប៉េកាំង៖ តបតាមការអញ្ជើញ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ ស្របពេលជាមួយគ្នានេះដែរលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា តំបន់តៃវ៉ាន់របស់ប្រទេសចិន លុះត្រាតែទទួលបានការ យល់ព្រមពីរដ្ឋាភិបាលកណ្តាល នោះដែនកោះនេះគ្មានមូលដ្ឋាន ហេតុផល ឬសិទ្ធិចូលរួមក្នុងសន្និបាត សុខភាពពិភពលោកលើកទី៧៩ (WHA) ដែលនឹងបើកនៅថ្ងៃទី១៨ ខែឧសភានោះទេ។ លោកបានលេីកឡេីងថា ដើម្បីគាំទ្រគោលការណ៍ចិន តែមួយ ក៏ដូចជាភាពពិសិដ្ឋ និងសិទ្ធិអំណាច នៃសេចក្តីសម្រេចរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (UNGA) និង WHA ពាក់ព័ន្ធ ប្រទេសចិន បានសម្រេចចិត្តមិនអនុម័តការចូលរួមរបស់តំបន់តៃវ៉ាន់នៅក្នុង WHA នៅឆ្នាំនេះទេ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed