DAP News
ព័ត៌មានអន្តរជាតិ

​ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន​ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា

ប៉េកាំង៖ តបតាមការអញ្ជើញ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន​។

ស្របពេលជាមួយគ្នានេះដែរលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា តំបន់តៃវ៉ាន់របស់ប្រទេសចិន លុះត្រាតែទទួលបានការ យល់ព្រមពីរដ្ឋាភិបាលកណ្តាល នោះដែនកោះនេះគ្មានមូលដ្ឋាន ហេតុផល ឬសិទ្ធិចូលរួមក្នុងសន្និបាត សុខភាពពិភពលោកលើកទី៧៩ (WHA) ដែលនឹងបើកនៅថ្ងៃទី១៨​ ខែឧសភានោះទេ។

លោកបានលេីកឡេីងថា ដើម្បីគាំទ្រគោលការណ៍ចិន តែមួយ ក៏ដូចជាភាពពិសិដ្ឋ និងសិទ្ធិអំណាច នៃសេចក្តីសម្រេចរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (UNGA) និង WHA ពាក់ព័ន្ធ ប្រទេសចិន​ បានសម្រេចចិត្តមិនអនុម័តការចូលរួមរបស់តំបន់តៃវ៉ាន់នៅក្នុង WHA នៅឆ្នាំនេះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top