បរទេស៖ នាវាដឹកប្រេងធុនធំ Agios Fanourios I កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីដឹកជញ្ជូនប្រេងឆៅ របស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីនាវានេះត្រូវបានកងទ័ពជើងទឹក សហរដ្ឋអាមេរិកឃាត់ទុករយៈពេលប្រាំថ្ងៃ នៅក្នុងឈូងសមុទ្រអូម៉ង់ នេះបើយោងតាមទិន្នន័យដឹកជញ្ជូននៅលើ LSEG ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា នាវាដឹកប្រេងឆៅទំហំធំដែលមានទង់ជាតិម៉ាល់តា បានចេញដំណើរចេញ ពីច្រកសមុទ្រ Hormuz នៅថ្ងៃទី ១០ ខែឧសភា ហើយកំពុងចេញដំណើរនៅក្នុងឈូងសមុទ្រអូម៉ង់ មុនពេលបត់ត្រឡប់ ក្រោយនៅថ្ងៃទី ១១ ខែឧសភា ។ នាវានេះបានបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១៦ ខែឧសភា ហើយត្រូវបានគេរំពឹងថា នឹងទៅដល់រោងចក្រចម្រាញ់ប្រេង Nghi Son នៅថ្ងៃទី ៣០ ខែឧសភា នេះបើយោងតាមទិន្នន័យរបស់ LSEG។ បញ្ជាការកណ្តាលរបស់យោធា សហរដ្ឋអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា នាវានេះត្រូវបានប្តូរទិសដៅ ជាផ្នែកមួយនៃការអនុវត្តការ បិទផ្លូវប្រឆាំងនឹងអ៊ីរ៉ង់។ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed