ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងដ៏ធំមួយគ្រឿង ដែលដឹកប្រេងអ៊ីរ៉ាក់ កំពុងឆ្ពោះទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីរួចខ្លួនពីការរារាំងបិទផ្លូវរបស់សហរដ្ឋអាមេរិក 

បរទេស៖ នាវាដឹកប្រេងធុនធំ Agios Fanourios I កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីដឹកជញ្ជូនប្រេងឆៅ របស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីនាវានេះត្រូវបានកងទ័ពជើងទឹក សហរដ្ឋអាមេរិកឃាត់ទុករយៈពេលប្រាំថ្ងៃ នៅក្នុងឈូងសមុទ្រអូម៉ង់ នេះបើយោងតាមទិន្នន័យដឹកជញ្ជូននៅលើ LSEG ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា នាវាដឹកប្រេងឆៅទំហំធំដែលមានទង់ជាតិម៉ាល់តា បានចេញដំណើរចេញ ពីច្រកសមុទ្រ Hormuz នៅថ្ងៃទី ១០ ខែឧសភា ហើយកំពុងចេញដំណើរនៅក្នុងឈូងសមុទ្រអូម៉ង់ មុនពេលបត់ត្រឡប់ ក្រោយនៅថ្ងៃទី ១១ ខែឧសភា ។ នាវានេះបានបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១៦ ខែឧសភា ហើយត្រូវបានគេរំពឹងថា នឹងទៅដល់រោងចក្រចម្រាញ់ប្រេង Nghi Son នៅថ្ងៃទី ៣០ ខែឧសភា នេះបើយោងតាមទិន្នន័យរបស់ LSEG។
 
បញ្ជាការកណ្តាលរបស់យោធា សហរដ្ឋអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា នាវានេះត្រូវបានប្តូរទិសដៅ ជាផ្នែកមួយនៃការអនុវត្តការ បិទផ្លូវប្រឆាំងនឹងអ៊ីរ៉ង់។
 
ប្រែសម្រួលៈ ណៃ តុលា

To Top