IRGC អ៊ីរ៉ង់ អនុញ្ញាតឧ្យនាវាចំនួន ២៣ គ្រឿងទៀត ឆ្លងកាត់ច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់បានឧ្យដឹងថា នាវាចំនួន ២៣ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក បន្ទាប់ពីទទួលបានការអនុញ្ញាតពីកងកម្លាំងរបស់ខ្លួន។ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ Sepah News របស់ IRGC ថា នាវាទាំងនោះ រួមទាំងនាវាដឹកប្រេង ក៏ដូចជានាវាកុងតឺន័រ និងនាវាពាណិជ្ជកម្ម បានឆ្លងកាត់ផ្លូវទឹកនេះដោយសម្របសម្រួលជាមួយ និងក្រោមការការពាររបស់កងកម្លាំង IRGC។ កងទ័ពជើងទឹកក៏បាននិយាយផងដែរថា អ៊ីរ៉ង់កំពុងអនុវត្តការគ្រប់គ្រងដ៏ឆ្លាតវៃលើច្រកសមុទ្រហ័រមូស ជាបន្តបន្ទាប់ និងដោយអំណាច ដោយបន្ថែមថា “ការឈ្លានពាន និងអំពើអាក្រក់របស់កងទ័ពភេរវករអាមេរិក គឺជាមូលហេតុចម្បងនៃភាពអសន្តិសុខនៅក្នុងឈូងសមុទ្រពែរ្ស”។ អ៊ីរ៉ង់ បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រនេះចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ ការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវា ដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួក គេលើទឹកដីអ៊ីរ៉ង់។ សហរដ្ឋអាមេរិក ក៏បានដាក់ការបិទផ្លូវកងទ័ពជើងទឹក នៅលើច្រកសមុទ្រនេះ ដោយរារាំងនាវាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែអ៊ីរ៉ង់ពីការឆ្លងកាត់ផ្លូវទឹក ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed