ព័ត៌មានអន្តរជាតិ

​ IRGC អ៊ីរ៉ង់​ អនុញ្ញាតឧ្យនាវាចំនួន ២៣ គ្រឿងទៀត​ ឆ្លងកាត់ច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖​ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់បានឧ្យដឹងថា នាវាចំនួន ២៣ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក បន្ទាប់ពីទទួលបានការអនុញ្ញាតពីកងកម្លាំងរបស់ខ្លួន។

កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ Sepah News របស់ IRGC ថា នាវាទាំងនោះ រួមទាំងនាវាដឹកប្រេង ក៏ដូចជានាវាកុងតឺន័រ និងនាវាពាណិជ្ជកម្ម បានឆ្លងកាត់ផ្លូវទឹកនេះដោយសម្របសម្រួលជាមួយ និងក្រោមការការពាររបស់កងកម្លាំង IRGC។

កងទ័ពជើងទឹកក៏បាននិយាយផងដែរថា អ៊ីរ៉ង់កំពុងអនុវត្តការគ្រប់គ្រងដ៏ឆ្លាតវៃលើច្រកសមុទ្រហ័រមូស ជាបន្តបន្ទាប់ និងដោយអំណាច ដោយបន្ថែមថា “ការឈ្លានពាន និងអំពើអាក្រក់របស់កងទ័ពភេរវករអាមេរិក គឺជាមូលហេតុចម្បងនៃភាពអសន្តិសុខនៅក្នុងឈូងសមុទ្រពែរ្ស”។

អ៊ីរ៉ង់​ បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រនេះចាប់តាំងពីថ្ងៃទី២៨​ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ ការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវា​ ដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួក គេលើទឹកដីអ៊ីរ៉ង់។

សហរដ្ឋអាមេរិក​ ក៏បានដាក់ការបិទផ្លូវកងទ័ពជើងទឹក នៅលើច្រកសមុទ្រនេះ ដោយរារាំងនាវាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែអ៊ីរ៉ង់ពីការឆ្លងកាត់ផ្លូវទឹក ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top