ព័ត៌មានអន្តរជាតិ

‎បេក្ខជនប្រធានាធិបតីប្រេស៊ីលដែលចាញ់ឆ្នោត លោក Flávio Bolsonaro និងក្រុមគ្រួសារ បានមកដល់ទីក្រុង Miami បន្ទាប់ពីបានភៀសខ្លួនពីប្រទេស

បរទេស៖ លោក Flávio Bolsonaro បេក្ខជនប្រធានាធិបតីប្រេស៊ីលដែលបានបរាជ័យក្នុងការបោះឆ្នោត រួមជាមួយក្រុមគ្រួសាររបស់លោក បានមកដល់ទីក្រុង Miami សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃពុធ បន្ទាប់ពីលោកបានបដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់ប្រធានាធិបតី Luiz Inácio Lula da Silva ហើយក៏បានចាកចេញពីប្រទេស។ ‎ ‎យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ថា យោងតាមមន្ត្រីអាហ្សង់ទីន និងទិន្នន័យជើងហោះហើរ លោក Bolsonaro បានធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារ ជាមួយភរិយា និងកូនស្រីពីរនាក់ បន្ទាប់មកបានបន្តដំណើរទៅកាន់ប្រទេសអេក្វាឌ័រ។ សមាជិកព្រឹទ្ធសភាវ័យ ៤៥ ឆ្នាំរូបនេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតីអាមេរិក…

បរទេស៖ លោក Flávio Bolsonaro បេក្ខជនប្រធានាធិបតីប្រេស៊ីលដែលបានបរាជ័យក្នុងការបោះឆ្នោត រួមជាមួយក្រុមគ្រួសាររបស់លោក បានមកដល់ទីក្រុង Miami សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃពុធ បន្ទាប់ពីលោកបានបដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់ប្រធានាធិបតី Luiz Inácio Lula da Silva ហើយក៏បានចាកចេញពីប្រទេស។
‎
‎យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ថា យោងតាមមន្ត្រីអាហ្សង់ទីន និងទិន្នន័យជើងហោះហើរ លោក Bolsonaro បានធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារ ជាមួយភរិយា និងកូនស្រីពីរនាក់ បន្ទាប់មកបានបន្តដំណើរទៅកាន់ប្រទេសអេក្វាឌ័រ។ សមាជិកព្រឹទ្ធសភាវ័យ ៤៥ ឆ្នាំរូបនេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅសេតវិមានកាលពីខែឧសភា។ រដ្ឋបាលរបស់លោក Trump ក៏បានអនុម័តផ្តល់ទិដ្ឋាការសហរដ្ឋអាមេរិកដល់រូបលោក និងក្រុមគ្រួសារនៅសប្តាហ៍នេះផងដែរ។
‎
‎ឪពុករបស់លោក គឺលោក Jair Bolsonaro ក៏ធ្លាប់បានភៀសខ្លួនទៅកាន់រដ្ឋ Florida ដែរ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ចំពោះលោក Lula មុននឹងត្រឡប់ទៅប្រទេសប្រេស៊ីលវិញនៅបីខែក្រោយមក។
‎
‎បច្ចុប្បន្ន លោក Flávio Bolsonaro កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយតុលាការកំពូលនៃប្រទេសប្រេស៊ីល ក្រោមការចោទប្រកាន់ពីបទពុករលួយ ការលាងលុយកខ្វក់ និងការគេចវេះពន្ធ។ តុលាការបានចេញបញ្ជាឱ្យលោកប្រគល់លិខិតឆ្លងដែនធម្មតា និងលិខិតឆ្លងដែនការទូតរបស់លោក មកឱ្យតុលាការវិញត្រឹមម៉ោង ១២ ថ្ងៃត្រង់ថ្ងៃអង្គារ។ គេមិនទាន់ច្បាស់លាស់នៅឡើយទេថា តើលោកបានអនុវត្តតាមបញ្ជានេះឬអត់ ប៉ុន្តែក្រុមសម្ព័ន្ធមិត្តរបស់លោកបានលើកឡើងកាលពីយប់ថ្ងៃអង្គារថា លោកក៏មានលិខិតឆ្លងដែនអ៊ីតាលីមួយទៀតផងដែរ។
‎
‎ប្រែសម្រួល: តុលា

To Top