ព័ត៌មានអន្តរជាតិ

‎យន្តហោះ កងទ័ពអាកាសហ្វីលីពីន ២គ្រឿង បុកគ្នាលើអាកាសពេលហ្វឹកហាត់ បណ្តាលឱ្យអ្នកបើកយន្តហោះ ៤នាក់ស្លាប់ទាំងអស់

‎បរទេស៖ មន្ត្រីហ្វីលីពីមបានឱ្យដឹងនៅថ្ងៃសៅរ៍ថា យន្តហោះរបស់កងទ័ពអាកាសហ្វីលីប៊ីនចំនួន ២ គ្រឿងបានបុកគ្នាក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ ហើយបានធ្លាក់នៅមូលដ្ឋានទ័ពអាកាសមួយស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ដែលបណ្តាលឱ្យអ្នកបើកយន្តហោះទាំង ៤ នាក់នៅលើនោះបានស្លាប់ទាំងអស់។ ‎ ‎យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា យន្តហោះប្រភេទ SF-260 ចំនួន ២ គ្រឿងបានបុកគ្នានៅពេលកំពុងហោះហើរក្នុងកម្ពស់ទាបកាលពីរសៀលថ្ងៃសុក្រ រួចបានធ្លាក់នៅមូលដ្ឋានទ័ពអាកាស Fernando ក្នុងទីក្រុង Lipa ខេត្ត Batangas ដែលជាខេត្តជាប់ឆ្នេរសមុទ្រស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី។ មន្ត្រីទាំងនោះបានបញ្ជាក់ថា មិនមានអ្នករងរបួសនៅលើដីនោះទេ។ ‎ ‎កងទ័ពអាកាសមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលខ្លួនហៅថាជាគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទេ។ មន្ត្រីហ្វីលីប៊ីន ២ រូបដែលបានដឹងអំពីហេតុការណ៍នេះ បាននិយាយថា យន្តហោះទាំង…

‎បរទេស៖ មន្ត្រីហ្វីលីពីមបានឱ្យដឹងនៅថ្ងៃសៅរ៍ថា យន្តហោះរបស់កងទ័ពអាកាសហ្វីលីប៊ីនចំនួន ២ គ្រឿងបានបុកគ្នាក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ ហើយបានធ្លាក់នៅមូលដ្ឋានទ័ពអាកាសមួយស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ដែលបណ្តាលឱ្យអ្នកបើកយន្តហោះទាំង ៤ នាក់នៅលើនោះបានស្លាប់ទាំងអស់។
‎
‎យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា យន្តហោះប្រភេទ SF-260 ចំនួន ២ គ្រឿងបានបុកគ្នានៅពេលកំពុងហោះហើរក្នុងកម្ពស់ទាបកាលពីរសៀលថ្ងៃសុក្រ រួចបានធ្លាក់នៅមូលដ្ឋានទ័ពអាកាស Fernando ក្នុងទីក្រុង Lipa ខេត្ត Batangas ដែលជាខេត្តជាប់ឆ្នេរសមុទ្រស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី។ មន្ត្រីទាំងនោះបានបញ្ជាក់ថា មិនមានអ្នករងរបួសនៅលើដីនោះទេ។
‎
‎កងទ័ពអាកាសមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលខ្លួនហៅថាជាគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទេ។ មន្ត្រីហ្វីលីប៊ីន ២ រូបដែលបានដឹងអំពីហេតុការណ៍នេះ បាននិយាយថា យន្តហោះទាំង ២ គ្រឿងបានបុកគ្នានៅលើអាកាស។ មន្ត្រីទាំងនោះបានសុំមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនមានសិទ្ធិនិយាយអំពីបញ្ហានេះឡើយ។
ប្រែសម្រួល: តុលា

To Top