លោក ដូណាល់ ត្រាំ ប្រកាសបេីកផ្លូវសម្រាប់ការជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងបើកចំហ សម្រាប់ការជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា “ខ្ញុំមិនចង់ជួបទេ ប៉ុន្តែប្រសិនបើខ្ញុំបានជួប ខ្ញុំនឹងមានកិត្តិយសណាស់ ដែលបានជួបលោក ខ្ញុំចង់ឃើញថាតើយើងធ្វើកិច្ចព្រមព្រៀងឬអត់ ប៉ុន្តែប្រសិនបើយើងធ្វើកិច្ចព្រមព្រៀង វាអាចទៅរួច ដែលខ្ញុំនឹងជួបលោក ខ្ញុំនឹងយល់ព្រមជាមួយវា”។ លោកបន្ដថា “ខ្ញុំចង់និយាយថា ខ្ញុំមិនមែនជាមនុស្សដែលលោកចូលចិត្តនោះទេ ប៉ុន្តែដោយនិយាយដូច្នេះ លោកប្រហែលជាអ្នកជំនាញ តាមពិតទៅ នៅក្នុងរង្វង់ខ្លះ លោកមានកេរ្តិ៍ឈ្មោះល្អណាស់”។ នៅពេលសួរថាតើកិច្ចប្រជុំបែបនេះអាចកើតឡើងនៅសហរដ្ឋអាមេរិកឬអត់ លោក ត្រាំ បានលេីកឡេីងថា “ខ្ញុំមិនបានឮច្រើនអំពីវាទេ។ ខ្ញុំមិនបានស្នើវាទេ ប៉ុន្តែមនុស្សមួយចំនួនបានស្នើវា”។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា លោកជឿជាក់ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នៅមានជីវិត ហើយកំពុង “ចូលរួមកាន់តែខ្លាំងឡើង” នៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងដំណើរការ។ លោក Rubio … Continue reading លោក ដូណាល់ ត្រាំ ប្រកាសបេីកផ្លូវសម្រាប់ការជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed