បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក Xi Jinping នឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកក្នុងរយៈពេលជិតប្រាំពីរឆ្នាំ ខណៈដែលទីក្រុងប៉េកាំង កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនង ជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល ដាច់ដោយឡែកពីគ្នាដែលលោក Xi បានរៀបចំនៅទីក្រុងប៉េកាំងសម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន។ លោក Trump ដែលបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចំនួនបីដងក្នុងអាណត្តិដំបូងរបស់លោក ពីមុនបាននិយាយថា លោកនឹងបើកចំហសម្រាប់ ការជួបជាមួយមេដឹកនាំកូរ៉េខាងជើងម្តងទៀត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា លោក Xi នឹងទៅបំពេញទស្សនកិច្ចតាមការអញ្ជើញពីលោក Kim … Continue reading ប្រធានាធិបតីចិន នឹងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង រយៈពេល២ថ្ងៃ ដើម្បីស្វែងរកចំណងមិត្តភាព កាន់តែស៊ីជម្រៅជាមួយទីក្រុងព្យុងយ៉ាង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed