លោក ដូណាល់ ត្រាំ អះអាងថា លោក ណេតាន់យ៉ាហ៊ូ គ្មានជម្រើសអ្វី ក្រៅពីការទទួលយកកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់

ឡុងដ៍៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងគ្មានជម្រើសក្រៅពីការទទួលយកកិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ Financial Times កាលពីល្ងាចថ្ងៃអាទិត្យ។ លោក ដូណាល់ ត្រាំ បានឲ្យដឹងក្នុងអំឡុងពេលសម្ភាសន៍តាមទូរស័ព្ទជាមួយកាសែតអង់គ្លេស ភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងទៅលើអ៊ីស្រាអែលថា ទីក្រុងវ៉ាស៊ីនតោន មិនមែនអ៊ីស្រាអែលនោះទេ ដែលនឹងកំណត់លទ្ធផលនៃការចរចាជាមួយទីក្រុងតេអេរ៉ង់។ លោក ត្រាំ ត្រូវបានគេដកស្រង់សម្តីថា «លោក ណេតាន់យ៉ាហ៊ូ នឹងមិនមានជម្រើសអ្វីនោះទេ»។ «ខ្ញុំជាអ្នកសម្រេច។ ខ្ញុំជាអ្នកសម្រេចទាំងអស់។ លោក ណេតាន់យ៉ាហ៊ូ មិនមែនជាអ្នកសម្រេចនោះទេ»។ នៅពេលសួរថាតើការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល នឹងប៉ះពាល់ដល់ឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តការចរចាជាមួយទីក្រុងតេអេរ៉ង់ដែរឬទេ លោក ត្រាំ បានឲ្យដឹងថា ការវាយប្រហារទាំងនេះនឹងមិនមានផលប៉ះពាល់ដល់កិច្ចព្រមព្រៀងដែលអាចកើតមាននោះទេ។ លោកបានបន្ដថា «ខ្ញុំគិតថាកិច្ចព្រមព្រៀងកំពុងដំណើរការ។ យើងនឹងឃើញអ្វីដែលនឹងកើតឡើង» ដោយបន្ថែមថាកិច្ចព្រមព្រៀងណាមួយនឹងទទួលបានជោគជ័យ ឬបរាជ័យដោយអាស្រ័យលើគុណសម្បត្តិរបស់វា ហើយការវាយប្រហារនេះនឹងមិនផ្លាស់ប្តូរការគណនារបស់លោកឡើយ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបន្ទាបបន្ថោកការវាយប្រហារទាំងនោះផងដែរ ដោយថាពួកគេ “មិនបានវាយប្រហារទាល់តែសោះ” … Continue reading លោក ដូណាល់ ត្រាំ អះអាងថា លោក ណេតាន់យ៉ាហ៊ូ គ្មានជម្រើសអ្វី ក្រៅពីការទទួលយកកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់