ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើសុំឱ្យប្រធានាធិបតីអាមេរិក ដឹកនាំស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញ ភាពតានតឹងជាមួយកូរ៉េខាងជើង

បរទេស៖ ការិយាល័យរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដឹកនាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញ ភាពតានតឹងជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេល នៃការផ្លាស់ប្តូររយៈពេលខ្លីមួយ នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេស G7 កាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង គឺ លោកស្រី Kang Yu-jung បាននិយាយថា មេដឹកនាំទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមក ក្នុងអំឡុងពេលថតរូបជាក្រុមរបស់មេដឹកនាំ G7 ជាកន្លែងដែលលោក Trump បានសួរលោក Lee អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងជាមួយកូរ៉េខាងជើង។ យោងតាមការិយាល័យរបស់ លោក Lee គឺលោក Lee Jae Myung បានស្នើសុំឱ្យលោក Trump ដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី ដូចដែលលោកបានធ្វើជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកស្រី Kang បាននិយាយថា លោក Trump បានឆ្លើយតបថា … Continue reading ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើសុំឱ្យប្រធានាធិបតីអាមេរិក ដឹកនាំស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញ ភាពតានតឹងជាមួយកូរ៉េខាងជើង