ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យអង្គការណាតូ កែតម្រូវការយល់ឃើញខុសរបស់ខ្លួនអំពីប្រទេសចិន និងបញ្ឈប់ការញុះញង់ការប្រឈមមុខដាក់គ្នា និងការផ្លាស់ប្តូរការស្តីបន្ទោស។ លោក Lin Jian អ្នកនាំពាក្យបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់ទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ទាក់ទងនឹងជម្លោះអ៊ុយក្រែនថា “ក្នុងនាមជាសំណល់សង្គ្រាមត្រជាក់ អង្គការណាតូត្រូវឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់អំពីតួនាទី ដែលខ្លួនបានដើរតួ ជាមួយនឹងផលប៉ះពាល់បែបណាទៅលើសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោកសព្វថ្ងៃនេះ”។ លោក Rutte ត្រូវបានគេរាយការណ៍ថា បានលេីកឡេីងថា ប្រទេសចិន បានគាំទ្ររុស្ស៊ី ក្នុងការគេចវេសពីទណ្ឌកម្ម និងផ្គត់ផ្គង់ទំនិញប្រើប្រាស់ពីរយ៉ាង។ លោក Lin បានសង្កត់ធ្ងន់ថា ប្រទេសចិន មិនបានផ្តល់អាវុធប្រល័យជីវិតដល់ភាគីណាមួយនៃជម្លោះនោះទេ ហើយបានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើទំនិញប្រើប្រាស់ពីរយ៉ាង។ លោកបានគូសបញ្ជាក់ថា ចំពោះវិបត្តិអ៊ុយក្រែន ប្រទេសចិន បានរក្សាជំហរគោលបំណង និងយុត្តិធម៌ ដោយខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបញ្ចប់អរិភាព និងលើកកម្ពស់ការចរចាសន្តិភាព៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed