ចិន ជំរុញឱ្យអង្គការណាតូ ធ្វើការស្វែងរកយ៉ាងម៉ត់ចត់លើតួនាទី របស់ខ្លួននៅក្នុងសន្តិភាព និងស្ថិរភាពពិភពលោក
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យអង្គការណាតូ កែតម្រូវការយល់ឃើញខុសរបស់ខ្លួនអំពីប្រទេសចិន និងបញ្ឈប់ការញុះញង់ការប្រឈមមុខដាក់គ្នា និងការផ្លាស់ប្តូរការស្តីបន្ទោស។
លោក Lin Jian អ្នកនាំពាក្យបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់ទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ទាក់ទងនឹងជម្លោះអ៊ុយក្រែនថា “ក្នុងនាមជាសំណល់សង្គ្រាមត្រជាក់ អង្គការណាតូត្រូវឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់អំពីតួនាទី ដែលខ្លួនបានដើរតួ ជាមួយនឹងផលប៉ះពាល់បែបណាទៅលើសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោកសព្វថ្ងៃនេះ”។
លោក Rutte ត្រូវបានគេរាយការណ៍ថា បានលេីកឡេីងថា ប្រទេសចិន បានគាំទ្ររុស្ស៊ី ក្នុងការគេចវេសពីទណ្ឌកម្ម និងផ្គត់ផ្គង់ទំនិញប្រើប្រាស់ពីរយ៉ាង។
លោក Lin បានសង្កត់ធ្ងន់ថា ប្រទេសចិន មិនបានផ្តល់អាវុធប្រល័យជីវិតដល់ភាគីណាមួយនៃជម្លោះនោះទេ ហើយបានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើទំនិញប្រើប្រាស់ពីរយ៉ាង។
លោកបានគូសបញ្ជាក់ថា ចំពោះវិបត្តិអ៊ុយក្រែន ប្រទេសចិន បានរក្សាជំហរគោលបំណង និងយុត្តិធម៌ ដោយខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបញ្ចប់អរិភាព និងលើកកម្ពស់ការចរចាសន្តិភាព៕
ប្រែសម្រួល ឈូក បូរ៉ា
