ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ២២៩៥ នាក់ និងរបួសជាង ១១០០០ នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាពីរលើក ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី ២៤ ខែមិថុនា បានកើនឡើងដល់ ២.២៩៥ នាក់ ខណៈចំនួនអ្នករងរបួសបានកើនឡើងដល់ ១១.២៦៧ នាក់ នេះបើយោងតាមប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez។ លោក Rodriguez បានថ្លែងក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃអំពីស្ថានភាពរបស់ប្រទេសបន្ទាប់ពីការរញ្ជួយដីថា “គិតត្រឹមថ្ងៃនេះ មានអ្នកស្លាប់ចំនួន ២.២៩៥ នាក់ និងរបួសចំនួន ១១.២៦៧ នាក់។ បច្ចុប្បន្នយើងកំពុងរាប់ចំនួនមនុស្ស ដែលរងផលប៉ះពាល់ចំនួន ១២.៨៤១ នាក់”។ លោកបានលេីកឡេីងថា មនុស្សចំនួន ៦.៤៦១ នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកជួយសង្គ្រោះអន្តរជាតិ និងក្នុងស្រុកជាង ៤.០០០ នាក់ និងអ្នកស្ម័គ្រចិត្ត។ លោក Rodriguez ដែលក៏ជាប្រធានមជ្ឈមណ្ឌលបញ្ជាការ សម្រាប់ការបង្កើតជំរំបណ្ដោះអាសន្នផងដែរ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល បុគ្គលិកសន្តិសុខ និងអ្នកពន្លត់អគ្គីភ័យ ឱ្យចុះឈ្មោះនៅលើវេទិកា Patria ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានដែលបណ្តាលមកពីការរញ្ជួយដី។ លោកបានបន្ដថា ជំរំបណ្ដោះអាសន្នចំនួន ២៥ កំពុងដំណើរការ រួមទាំង ១៣ នៅ … Continue reading ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ២២៩៥ នាក់ និងរបួសជាង ១១០០០ នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed