មូស្គូ៖ អភិបាលតំបន់លោក Vitaly Khotsenko បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេង Omsk ដែលជារោងចក្រមួយក្នុងចំណោម រោងចក្រធំជាងគេនៅក្នុងប្រទេសរុស្ស៊ី។ លោក Khotsenko បានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកភាគច្រើនដែលចូលមក។ ព័ត៌មានបឋមបានបង្ហាញថា មិនមានការស្លាប់ ឬរបួសត្រូវបានរាយការណ៍នោះទេ ។ សេវាកម្មសង្គ្រោះបន្ទាន់ និងប្រតិបត្តិការ ត្រូវបានដាក់ពង្រាយទៅកាន់ ទីតាំងនោះ ហើយបច្ចុប្បន្នកំពុងធ្វើការនៅក្នុងតំបន់នោះ។ រោងចក្រចម្រាញ់ប្រេង Omsk គឺជារោងចក្រចម្រាញ់ប្រេងធំជាងគេមួយនៅក្នុងប្រទេសរុស្ស៊ី។ វាអាចកែច្នៃប្រេងឆៅជាង ២០លានតោនក្នុងមួយឆ្នាំ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារប៉មត្រជាក់មួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk-2 ដែលកំពុងសាងសង់ក្នុងអំឡុងពេលវាយប្រហារមួយយប់ នេះបើយោងតាមអភិបាលតំបន់ Kursk លោក Alexander Khinshtein។ លោក Khinshtein បានឧ្យដឹងនៅលើបណ្តាញសង្គមថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១២ គ្រឿងត្រូវបានរកឃើញ និងបានបំផ្លាញចោល នៅពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Kurchatov ជាកន្លែងដែលរោងចក្រនុយក្លេអ៊ែរស្ថិតនៅ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed