លោក ដូណាល់ ត្រាំ អះអាងថា ការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន កាន់តែខិតជិតមកដល់ហើយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥ របស់ខ្លួន គឺកាន់តែខិតជិតមកដល់ហើយ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចង់បញ្ចប់វា ហើយអ៊ុយក្រែន ក៏ចង់បញ្ចប់វាដូចគ្នា យើងកំពុងចរចា ហើយយើងនឹងរង់ចាំមើលថាតើយើងអាចបញ្ចប់វាបានឬអត់។ ខ្ញុំគិតថាយើងកំពុងខិតជិតមកដល់ហើយជាងអ្វីដែលមនុស្សគ្រប់គ្នាបានដឹង»។ ប្រធានាធិបតីអាមេរិករូបនេះ បានលេីកឡេីងថា រដ្ឋបាលរបស់លោកបានទាក់ទងជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន ក្នុងការប៉ុនប៉ងបញ្ចប់ជម្លោះរបស់ពួកគេ ដែលក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអង្គការណាតូ នាពេលខាងមុខផងដែរ។ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងចាកចេញពីអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ នៅទីក្រុងអង់ការ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed