ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ៣៦៨៥ នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡាបានកើនឡើងដល់ ៣៦៨៥នាក់ និង ១៦,៧៤០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមការអាប់ដេតផ្លូវការដែលចេញផ្សាយដោយប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez។ យោងតាមការអាប់ដេតដែលចេញផ្សាយនៅលើប៉ុស្តិ៍ Telegram របស់លោក Rodriguez មនុស្សសរុបចំនួន ១៧,៩០៧ នាក់បានបាត់បង់ផ្ទះសម្បែង។ ចាប់តាំងពីការរញ្ជួយដីពីរលើកបានកើតឡើងនៅថ្ងៃទី ២៤ ខែមិថុនា ប្រទេសវេណេស៊ុយអេឡាបានកត់ត្រាការរញ្ជួយដីបន្ថែមចំនួន ១,០៧៦ ដង។ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed