Feature

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ៣៦៨៥ នាក់

ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡាបានកើនឡើងដល់ ៣៦៨៥នាក់ និង ១៦,៧៤០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមការអាប់ដេតផ្លូវការដែលចេញផ្សាយដោយប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez។

យោងតាមការអាប់ដេតដែលចេញផ្សាយនៅលើប៉ុស្តិ៍ Telegram របស់លោក Rodriguez មនុស្សសរុបចំនួន ១៧,៩០៧ នាក់បានបាត់បង់ផ្ទះសម្បែង។ ចាប់តាំងពីការរញ្ជួយដីពីរលើកបានកើតឡើងនៅថ្ងៃទី ២៤ ខែមិថុនា ប្រទេសវេណេស៊ុយអេឡាបានកត់ត្រាការរញ្ជួយដីបន្ថែមចំនួន ១,០៧៦ ដង។

ប្រែសម្រួល ឈូក បូរ៉ា

To Top