កងកម្លាំងអាមេរិក វាយប្រហារអ៊ីរ៉ង់ ជាថ្ងៃទី២ ជាប់ៗគ្នាប្រឆាំងនឹងអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារប្រឆាំង នឹងអ៊ីរ៉ង់ជាថ្ងៃទី២ ជាប់ៗគ្នានៅថ្ងៃពុធ ដើម្បី «បន្ថយ» សមត្ថភាពរបស់អ៊ីរ៉ង់ «ក្នុងការគំរាមកំហែង ដល់សេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស» នេះបើយោងតាមការលើកឡើងរបស់បញ្ជាការ កណ្តាលសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក «កំពុងធ្វើឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវចំពោះការឈ្លានពាន ដែលមិនសមហេតុផលថ្មីៗនេះ ប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងក្រុមនាវិកស៊ីវិល ដែលធ្វើនាវាចរណ៍ដោយសេរីតាមផ្លូវទឹកអន្តរជាតិដ៏សំខាន់មួយ»។ ស្របពេលជាមួយគ្នានេះដែរ គុយវ៉ែត បានបន្លឺសំឡេងស៊ីរ៉ែនព្រមានមីស៊ីលនៅថ្ងៃព្រហស្បតិ៍ ខណៈដែលស៊ីរ៉ែនត្រូវបានឮនៅក្នុងប្រទេសបារ៉ែន និងកាតា ដូចគ្នា ដោយព្រមានអំពីការវាយប្រហាររបស់អ៊ីរ៉ង់។ យោធាគុយវ៉ែតបានឧ្យដឹងនៅលើបណ្ដាញសង្គម X ថា ការការពារដែនអាកាសរបស់គុយវ៉ែត កំពុងឆ្លើយតបទៅនឹង “ការគំរាមកំហែងដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីសត្រូវ”។ កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ រយៈពេលពីរថ្ងៃជាប់ៗគ្នា ដើម្បី “បន្ថយ” សមត្ថភាពរបស់អ៊ីរ៉ង់ “ក្នុងការគំរាមកំហែងដល់សេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស” នេះបើយោងតាមបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed