ព័ត៌មានអន្តរជាតិ

កងកម្លាំងអាមេរិក​ វាយប្រហារអ៊ីរ៉ង់ ជាថ្ងៃទី២​ ជាប់ៗគ្នាប្រឆាំងនឹងអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក​ បានធ្វើការវាយប្រហារប្រឆាំង នឹងអ៊ីរ៉ង់ជាថ្ងៃទី២​ ជាប់ៗគ្នានៅថ្ងៃពុធ ដើម្បី «បន្ថយ» សមត្ថភាពរបស់អ៊ីរ៉ង់ «ក្នុងការគំរាមកំហែង ដល់សេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស» នេះបើយោងតាមការលើកឡើងរបស់បញ្ជាការ កណ្តាលសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក «កំពុងធ្វើឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវចំពោះការឈ្លានពាន​ ដែលមិនសមហេតុផលថ្មីៗនេះ ប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងក្រុមនាវិកស៊ីវិល​ ដែលធ្វើនាវាចរណ៍ដោយសេរីតាមផ្លូវទឹកអន្តរជាតិដ៏សំខាន់មួយ»។

ស្របពេលជាមួយគ្នានេះដែរ​ គុយវ៉ែត​ បានបន្លឺសំឡេងស៊ីរ៉ែនព្រមានមីស៊ីលនៅថ្ងៃព្រហស្បតិ៍ ខណៈដែលស៊ីរ៉ែនត្រូវបានឮនៅក្នុងប្រទេសបារ៉ែន និងកាតា ដូចគ្នា​ ដោយព្រមានអំពីការវាយប្រហាររបស់អ៊ីរ៉ង់។

យោធាគុយវ៉ែតបានឧ្យដឹងនៅលើបណ្ដាញសង្គម​ X ថា ការការពារដែនអាកាសរបស់គុយវ៉ែត​ កំពុងឆ្លើយតបទៅនឹង “ការគំរាមកំហែងដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីសត្រូវ”។

កងកម្លាំងសហរដ្ឋអាមេរិក​ បានធ្វើការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់​ រយៈពេលពីរថ្ងៃជាប់ៗគ្នា ដើម្បី “បន្ថយ” សមត្ថភាពរបស់អ៊ីរ៉ង់ “ក្នុងការគំរាមកំហែងដល់សេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស” នេះបើយោងតាមបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top