តម្លៃប្រេងឡើងថ្លៃ ៣% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បង្កើនការវាយប្រហារ នៅមជ្ឈិមបូព៌ា

បរទេស៖ តម្លៃប្រេងបានហក់ឡើងខ្ពស់នៅថ្ងៃច័ន្ទ ដោយសារអ៊ីរ៉ង់ បានពង្រីកការវាយប្រហារលើបណ្តារដ្ឋនៅក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីការវាយប្រហារ ដោយសហរដ្ឋអាមេរិក ដែលការណ៍នេះបានគំរាមកំហែងដល់ការ ដឹកជញ្ជូនថាមពលតាមរយៈច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent (Brent crude futures) បានកើនឡើង ២,៣៤ ដុល្លារ ឬ ៣,០៨ ភាគរយ ឡើងដល់ ៧៨,៣៥ ដុល្លារ ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក (WTI) បានកើនឡើង ២,២១ ដុល្លារ ឬ ៣,០៩ ភាគរយ ឡើងដល់ ៧៣,៦២ ដុល្លារក្នុងមួយបារ៉ែល។ កាលពីចុងសប្តាហ៍ ទីក្រុងតេហេរ៉ង់ បានពង្រីកការវាយប្រហារទៅលើប្រទេសកាតា និងសហអារ៉ាប់រួម ខណៈដែលសហរដ្ឋអាមេរិក បានបើកការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់ ដែលនេះជាព្រឹត្តិការណ៍ចុងក្រោយបំផុតនៅក្នុងវដ្តនៃការវាយប្រហារ និងការវាយបកតបតវិញជុំវិញការដឹកជញ្ជូនតាមនាវាកាត់តាមច្រកសមុទ្រនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ … Continue reading តម្លៃប្រេងឡើងថ្លៃ ៣% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បង្កើនការវាយប្រហារ នៅមជ្ឈិមបូព៌ា