បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងពង្រីកការវាយប្រហារ របស់ខ្លួនលើអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងស្ពាន លុះត្រាតែទីក្រុងតេហរ៉ង់យល់ព្រមចរចាឡើងវិញ ។ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា៖សប្តាហ៍ក្រោយនេះវាពិតជាអាក្រក់សម្រាប់ពួកគេពីព្រោះសប្តាហ៍ក្រោយនឹងមកដល់រោងចក្រថាមពល ។ យើង នឹង វាយ កម្ទេច រោង ចក្រ ថាមពល របស់ ពួក គេ ទាំង អស់។ យើង នឹង វាយ កម្ទេចស្ពានទាំងអស់ របស់ពួកគេ លុះត្រាតែ ពួកគេចូលតុ និង ចរចា។ លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នឹងបន្តរហូតដល់ខ្ញុំនិយាយថាវាគ្រប់គ្រាន់ហើយ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed