ព័ត៌មានអន្តរជាតិ

លោក Trump គម្រាមវាយប្រហារ លើទីតាំងរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ នៅសប្តាហ៍ក្រោយប្រសិន បើមិនមានកិច្ចព្រមព្រៀង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងពង្រីកការវាយប្រហារ របស់ខ្លួនលើអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងស្ពាន លុះត្រាតែទីក្រុងតេហរ៉ង់យល់ព្រមចរចាឡើងវិញ ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា៖សប្តាហ៍ក្រោយនេះវាពិតជាអាក្រក់សម្រាប់ពួកគេពីព្រោះ
សប្តាហ៍ក្រោយនឹងមកដល់រោងចក្រថាមពល ។ យើង នឹង វាយ កម្ទេច រោង ចក្រ ថាមពល របស់ ពួក គេ ទាំង អស់។ យើង នឹង វាយ កម្ទេចស្ពានទាំងអស់ របស់ពួកគេ លុះត្រាតែ ពួកគេចូលតុ និង ចរចា។

លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នឹងបន្តរហូតដល់ខ្ញុំនិយាយថាវាគ្រប់គ្រាន់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top