បរទេស៖ យោងតាមទិន្នន័យស្ថិតិពីក្រសួងកសិកម្ម និងបរិស្ថាន របស់វៀតណាម បានឱ្យដឹងថា ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាអ្នកទិញគ្រឿងសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដោយទំហំនាំចូលមានតម្លៃជិត ១,៤ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើងប្រហែល ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ទំហំនាំចូលដែលត្រូវបានកត់ត្រាទុក មានចំនួនជិត ៨៩៨ លានដុល្លារ ក្នុងអំឡុងពេលនោះ ពោលគឺធ្លាក់ចុះប្រហែល ១ ភាគរយ។ ចំណែកឯប្រទេសជប៉ុន ឈរនៅចំណាត់ថ្នាក់លេខ ៣ ដែលមានទំហំជិត ៧៨៨ លានដុល្លារ ពោលគឺកើនឡើង ២ ភាគរយ។ តំណាងមកពីក្រុមហ៊ុននាំចេញគ្រឿងសមុទ្រ Nam Viet Corporation បានលើកឡើងថា ការផ្លាស់ប្តូរទិសដៅមករកប្រទេសចិន បានលេចរូបរាងកាន់តែច្បាស់ឡើងចាប់តាំងពីដើមឆ្នាំនេះមក។ ក្រុមហ៊ុនបានបញ្ជាក់ថា ខណៈពេលដែលតម្លៃដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗ នៅតែមានកម្រិតខ្ពស់ ប្រទេសចិនបានក្លាយជា គោលដៅទាក់ទាញជាងមុន ដោយសារតែភូមិសាស្ត្រនៅជិតគ្នា តម្លៃភស្តុភារកម្ម (logistics) … Continue reading ចិនក្លាយជាទីផ្សារនាំចេញ គ្រឿងសមុទ្រធំជាងគេ របស់វៀតណាម ខណៈដែលអាមេរិក និងអឺរ៉ុប បានដាក់ចេញនូវ របាំងពាណិជ្ជកម្មកាន់តែច្រើន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed