តម្លៃប្រេង បានធ្លាក់ចុះបន្តិច ក្នុងពេលដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ ខណៈដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធៀបនឹងការ វាយប្រហារតបតគ្នាជាថ្មីរវាងភាគីទាំងពីរ និងការគំរាមកំហែងដាក់ទណ្ឌកម្មបិទ ផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានថយចុះ ៧៨ សេន ឬ ០.៩% មកនៅត្រឹម ៨៨.៤៤ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ៧៣ សេន ឬ ០.៩% មកនៅត្រឹម ៨២.៥០ ដុល្លារក្នុងមួយបារ៉ែល ។ ក្រុមអ្នកវិភាគមកពីធនាគារ ING បានគូសបញ្ជាក់នៅក្នុងកំណត់ចំណាំមួយថា៖ «មានក្តីសង្ឃឹមខ្លះៗនៃការបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ របាយការណ៍នានាបានបង្ហាញថា ក្រុមអ្នកសម្របសម្រួលកំពុងស្នើឱ្យមានការឈប់បាញ់គ្នារយៈពេល ១០ ថ្ងៃ ដែលអាចជួយឱ្យអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រឡប់មកដំណើរការតាមផ្លូវដើមវិញ» ដោយពួកគេចង់សំដៅទៅលើកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមិថុនា។ ទោះជាយ៉ាងណាក៏ដោយ … Continue reading តម្លៃប្រេង បានធ្លាក់ចុះបន្តិច ក្នុងពេលដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់