បេទេស៖ យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសរួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត នៅប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលស្និទ្ធនឹងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា បញ្ជាការដ្ឋានកណ្តាលអាមេរិក (U.S. Central Command) បានថ្លែងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា «បញ្ជាការដ្ឋានកណ្តាលអាមេរិក និងកងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត បានធ្វើការវាយប្រហារយ៉ាង ចំគោលដៅនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ២៨ ខែកក្កដា ប្រឆាំងនឹងក្រុមភេរវករស្និទ្ធនឹងអ៊ីរ៉ង់ ដែលត្រូវបានបញ្ជាដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ឱ្យវាយប្រហារលើកងកម្លាំងអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត»។ យោធាអាមេរិកបានបន្តថា ការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកទាំងនោះ មិនបានសម្រេចជោគជ័យឡើយ។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed