បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះប្រមាណ ៥% កាលពីថ្ងៃអង្គារ ដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរប្រជាប្ដាហ៍ ដោយសារក្តីសង្ឃឹមដោយប្រុងប្រយ័ត្នថា ការផ្អាកការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងឈានទៅរកកិច្ចចរចា ដើម្បីបញ្ចប់សង្គ្រាម ទោះបីជាការផ្អាកនាពេលកន្លងមក បានបង្ហាញត្រឹម តែជាការបណ្ដោះអាសន្នក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤.២៧ ដុល្លារ ឬ ៤.៨% ដោយបិទបញ្ជីក្នុងតម្លៃ ៨៤.០៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៣.៣៥ ដុល្លារ ឬ ៤.១% ដោយបិទបញ្ជីក្នុងតម្លៃ ៧៩.២៦ ដុល្លារ។ បន្ទាប់ពីបានធ្លាក់ចុះប្រមាណ ១៦% ក្នុងរយៈពេលបីថ្ងៃមក តម្លៃប្រេង Brent បានបិទនៅកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី ១៣ ខែកក្កដា ហើយប្រេង WTI បានបិទនៅកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី ១៦ … Continue reading តម្លៃប្រេងឆៅបានធ្លាក់ចុះ ៥% ដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរប្រជាប្ដាហ៍ បន្ទាប់ពីគ្មានការវាយប្រហារ គ្នារវាងអាមេរិក និងអ៊ីរ៉ង់អស់រយៈពេលជាច្រើនថ្ងៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed