តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Mohsen Paknejad បានឧ្យដឹងថា ប្រទេសនេះបានរកឃើញទុនបំរុងឧស្ម័នជាង ៧.៥ ទ្រីលានហ្វីតគូប (២១.២៤ ពាន់លានម៉ែត្រគូប) នៅក្នុងវាលមួយក្នុងខេត្ត Fars ភាគខាងត្បូងប្រទេស។ លោក Paknejad បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា ឧស្ម័នជិត ៥.៧ ទ្រីលានហ្វីតគូប អាចត្រូវបានទាញយកចេញពីវាលនេះ ដោយពិចារណាលើកត្តាស្តារឡើងវិញប្រហែល ៧២ ទៅ ៧៣ ភាគរយ។ លោកបានលេីកឡេីងថា “ធនធានដែលទើបរកឃើញថ្មីបន្ថែមរាប់សិបពាន់លានដុល្លារដល់តម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិរបស់ប្រទេស” ដោយបន្ថែមថាវាលនេះក៏មានទុនបំរុងឧស្ម័នយ៉ាងច្រើនផងដែរ។ យោងតាមទិន្នន័យរបស់វេទិកាប្រទេសនាំចេញឧស្ម័ន អ៊ីរ៉ង់ មានទុនបំរុងឧស្ម័នជិត ៣៤ ពាន់ពាន់លានម៉ែត្រគូប។ បន្ទាប់ពីប្រទេសរុស្ស៊ី ប្រទេសនេះមានទុនបំរុងឧស្ម័នធំជាងគេទីពីរនៅលើពិភពលោក៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed