ក្រៅពីប្រេង អ៊ីរ៉ង់ រកឃើញឧស្ម័នជាង ២១ពាន់លានម៉ែត្រគូប នៅភាគខាងត្បូងប្រទេស ដែលជាទុនបម្រុងឧស្ម័នធំ ជាងគេទី២ លេីពិភពលោក បន្ទាប់ពីរុស្ស៊ី
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Mohsen Paknejad បានឧ្យដឹងថា ប្រទេសនេះបានរកឃើញទុនបំរុងឧស្ម័នជាង ៧.៥ ទ្រីលានហ្វីតគូប (២១.២៤ ពាន់លានម៉ែត្រគូប) នៅក្នុងវាលមួយក្នុងខេត្ត Fars ភាគខាងត្បូងប្រទេស។
លោក Paknejad បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា ឧស្ម័នជិត ៥.៧ ទ្រីលានហ្វីតគូប អាចត្រូវបានទាញយកចេញពីវាលនេះ ដោយពិចារណាលើកត្តាស្តារឡើងវិញប្រហែល ៧២ ទៅ ៧៣ ភាគរយ។
លោកបានលេីកឡេីងថា “ធនធានដែលទើបរកឃើញថ្មីបន្ថែមរាប់សិបពាន់លានដុល្លារដល់តម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិរបស់ប្រទេស” ដោយបន្ថែមថាវាលនេះក៏មានទុនបំរុងឧស្ម័នយ៉ាងច្រើនផងដែរ។
យោងតាមទិន្នន័យរបស់វេទិកាប្រទេសនាំចេញឧស្ម័ន អ៊ីរ៉ង់ មានទុនបំរុងឧស្ម័នជិត ៣៤ ពាន់ពាន់លានម៉ែត្រគូប។ បន្ទាប់ពីប្រទេសរុស្ស៊ី ប្រទេសនេះមានទុនបំរុងឧស្ម័នធំជាងគេទីពីរនៅលើពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
