​ ប្រទេសកាណាដា​ ប្រកាសពន្ធតបវិញ លើទំនិញអាមេរិកជាង ៧០០ មុខ

អូតាវ៉ា ៖​ រដ្ឋាភិបាលសហព័ន្ធកាណាដា​ បានប្រកាសពន្ធសងសឹកលើទំនិញអាមេរិកជាង ៧០០ មុខដែលមានតម្លៃ ២៧,៦ ពាន់លានដុល្លារកាណាដា (ប្រហែល ២០ ពាន់លានដុល្លារអាមេរិក) រួមជាមួយនឹងកញ្ចប់ជំនួយចំនួន ៧,៥ ពាន់លានដុល្លារកាណាដាសម្រាប់អាជីវកម្ម និងកម្មករក្នុងស្រុក។ មន្ត្រីកាណាដាបានឧ្យដឹងថា វិធានការតបតវិញទាំងនេះ ត្រូវគ្នានឹងតម្លៃសរុបនៃផលិតផលកាណាដា ដែលត្រូវបានកំណត់គោលដៅ ដោយពន្ធគយចុងក្រោយបំផុត របស់សហរដ្ឋអាមេរិកចំនួន ៥០ភាគរយ ដោយសម្រេចបាននូវការឆ្លើយតប “មួយដុល្លារសម្រាប់មួយដុល្លារ អត្រាសម្រាប់អត្រា”។ ពន្ធគយតបតវិញនេះ​ ត្រូវបានគ្រោងនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី៨​ ខែកញ្ញា។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាណាដា លោក Francois-Philippe Champagne បានឧ្យដឹងថា ពន្ធគយទៅវិញទៅមក ក៏ដូចជាកញ្ចប់ជំនួយ រាប់ពាន់លានដុល្លារនឹងការពារកម្មករ កសិករ គ្រួសារ និងអាជីវកម្ម។ យោងតាមបញ្ជី ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ ពន្ធគយតបតថ្មីដែលបានកំណត់គោលដៅត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យដូចជា ដែកថែប ផលិតផលទឹកដោះគោ ឧបករណ៍ប្រើប្រាស់ ឧបករណ៍កសិកម្ម ក្រដាស និងអេឡិចត្រូនិច ដោយអត្រាពន្ធគយត្រូវបានកំណត់នៅបីកម្រិត៖ 15 ភាគរយ ២៥ភាគរយ និង ៥០ភាគរយ។ … Continue reading ​ ប្រទេសកាណាដា​ ប្រកាសពន្ធតបវិញ លើទំនិញអាមេរិកជាង ៧០០ មុខ