ចិន ជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលទណ្ឌកម្មលើក្រុមហ៊ុន និងពលរដ្ឋរបស់ខ្លួន
ប៉េកាំង៖ យោងតាមក្រសួងពាណិជ្ជកម្មចិន បានឧ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងលុបចោលទណ្ឌកម្មទាក់ទងនឹងអ៊ីរ៉ង់លើក្រុមហ៊ុន និងពលរដ្ឋចិន។ អ្នកនាំពាក្យក្រសួងលោកស្រី Huang Ling បានឧ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិន បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះទណ្ឌកម្មឯកតោភាគី ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬការអនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ លោកស្រីបានលេីកឡេីងថា ទោះបីជាមានការតំណាងម្តងហើយម្តងទៀតរបស់ប្រទេសចិន ក៏ដោយ ភាគីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងពលរដ្ឋចិនជាច្រើនលើកច្រើនសារ ជុំវិញទំនាក់ទំនងដែលចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដោយកត់សម្គាល់ថា ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពបែបនេះ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក ជ្រៀតជ្រែកមិនត្រឹមត្រូវជាមួយនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងប្រទេសពាក់ព័ន្ធ និងរំខានដល់សន្តិសុខថាមពលសកល និងការផ្គត់ផ្គង់ស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។ លោកស្រីបានបន្ថែមថា ប្រទេសចិន បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក កែតម្រូវការអនុវត្តខុសរបស់ខ្លួនជាបន្ទាន់ និងលុបចោលទណ្ឌកម្ម ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប្រជាពលរដ្ឋរបស់ខ្លួន៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed