កូរ៉េខាងត្បូង គ្រោងវិនិយោគ ២២.៣ ពាន់លានដុល្លារ ក្នុងរោងចក្រថាមពលឧស្ម័ន នៅរដ្ឋតិចសាស់
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា បានឯកភាពលើទំហំវិនិយោគប្រមាណ ២២.៣ ពាន់លានដុល្លារ សម្រាប់គម្រោងរោងចក្រថាមពលប្រើឧស្ម័នធម្មជាតិនៅទីក្រុង Encinal រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ។ គម្រោងនេះគ្រោងផលិតអគ្គិសនីប្រមាណ ៦.៣ ជីហ្គាវ៉ាត់ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលកើនឡើង ជាពិសេសពីមជ្ឈមណ្ឌលទិន្នន័យ AI។ នេះអាចក្លាយជាការវិនិយោគធំដំបូងរបស់កូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថា ការចរចានៅមិនទាន់បញ្ចប់ ហើយព័ត៌មានមួយចំនួនអំពីគម្រោងនេះមិនត្រឹមត្រូវទេ។ ការសម្រេចចុងក្រោយនៅត្រូវឆ្លងកាត់នីតិវិធីរបស់សភា និងការប្រកាសជាផ្លូវការ។ ប្រែសម្រួលដោយ៖ គីរី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed