ព្រែកជីក ដ៏ធំភ្ជាប់ទន្លេទៅសមុទ្រ Pinglu Canal របស់ចិន នឹងចាប់ផ្តើម បើកឱ្យធ្វើនាវាចរណ៍ផ្លូវការ
ណាននីង៖ ព្រែកជីក Pinglu Canal ដែលស្ថិតនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន នឹងចាប់ផ្តើមបើកដំណើរ ការជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញា។ នេះបើយោងតាមការប្រកាស នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ។ ព្រែកជីកនេះមានប្រវែងសរុប ១៣៤,២ គីឡូម៉ែត្រ ដោយតភ្ជាប់ផ្លូវទឹកនៃទន្លេ Xijiang នៅភាគខាងជើង ទៅកាន់ឈូងសមុទ្រ Beibu នៅភាគខាងត្បូង។ វាគឺជាគម្រោងព្រែកជីកផ្លូវទឹកភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រដ៏ធំដំបូងគេបង្អស់របស់ចិន ដែលត្រូវបានរៀបចំផែនការ និងសម្របសម្រួលក្នុងកម្រិតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ ១៩៤៩ មក។ ព្រែកជីកនេះត្រូវបានរចនាឡើង ដើម្បីអាចឱ្យកប៉ាល់ដឹកទំនិញដែលមានទម្ងន់រហូតដល់ ៥.០០០ តោន ធ្វើចរាចរណ៍ឆ្លងកាត់បាន។ វាលាតសន្ធឹងតាមច្រករបៀង ពាណិជ្ជកម្មផ្លូវគោក-ផ្លូវទឹកអន្តរជាតិថ្មី (New International Land-Sea Trade Corridor) ដែលជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ តំបន់ដីគោកភាគខាងលិចរបស់ចិន ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារសកលលោក។ លោកស្រី Lu Xinning អនុប្រធានរដ្ឋបាលតំបន់ស្វយ័ត Guangxi បានថ្លែងថា ព្រែកជីកនេះត្រូវបានរំពឹងថានឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមផ្លូវទឹករវាងតំបន់ដីគោកភាគនិរតីនៃប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានប្រមាណ … Continue reading ព្រែកជីក ដ៏ធំភ្ជាប់ទន្លេទៅសមុទ្រ Pinglu Canal របស់ចិន នឹងចាប់ផ្តើម បើកឱ្យធ្វើនាវាចរណ៍ផ្លូវការ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed